តើ Ma Mee Mee ជានរណា?
Ma Mee Mee (ម៉ា មីមី) គឺជាស្ត្រីសកម្មជនមួយរូប ដែលធ្វើការតស៊ូមតិ និងការលើកកម្ពស់សិទ្ធិស្ត្រី និងសិទ្ធមនុស្ស សន្តិភាពសម្រាប់ជនជាតិភាគតិច និងសិទ្ធិរបស់កម្មករ និងកសិករ នៅប្រទេសមីយ៉ាន់ម៉ា។ Mee Mee បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ក្នុងអាយុ៤៧ឆ្នាំ។ Cambodian Youth Advocates ចូលរួមសោកស្តាយជាមួយប្រជាជនមីយ៉ាន់ម៉ាក្នុងការបាត់បង់នេះ និងសូមបកប្រែអត្ថបទខ្លះៗពាក់ព័ន្ធនឹង Ma Mee Mee ដូចខាងក្រោម៖ Mee Mee បានចាប់ផ្តើមចូលរួមក្នុងនយោបាយតាំងពីកាលនាងនៅជាសិស្សវិទ្យាល័យ ដែលពេលនោះនាងបានចូលរួមក្នុងការទាមទារទម្លាក់រដ្ឋាភិបាលយោធារបស់លោក Ne Win ក្នុងឆ្នាំ១៩៨៨។ ក្នុងឆ្នាំ២០០៧ Mee Mee បានចូលរួមយ៉ាងសកម្មក្នុងការតវ៉ាប្រឆាំងទៅរដ្ឋាភិបាលពាក់ព័ន្ធនឹងការឡើងថ្លៃប្រេងសាំង និងទំនិញផ្សេងៗ ហើយរូបរបស់នាងត្រូវបានបោះពុម្ពផ្សាយជាលើកដំបូងក្នុងកាសែតអន្តរជាតិដែលរួមមានទាំង The New York Times ផងដែរ។ Mee Mee ត្រូវបានចាប់ខ្លួនចំនួនបីដងចាប់តាំងពីឆ្នាំ១៩៨៨ដល់២០១២។ Mee Mee ចូលរួមយ៉ាងសកម្មក្នុងនយោបាយ ហើយនាងចង់ឲ្យស្ត្រីដទៃទៀតចូលរួមយ៉ាងសកម្មផងដែរ។ Mee Mee យល់ថា ភាពភ័យខ្លាច និងផ្នត់គំនិតយេនឌ័រ គឺជាឧបសគ្...

