ហេតុអ្វីបានជាយើងគួរតែអានព័ត៌មានរាល់ថ្ងៃ?
(រូបភាពដោយ៖ ម៉េង )
***
បើនិយាយអំពីប្រវត្តិសាស្ត្រនៃសារព័ត៌មានសុទ្ធនៅពេលនេះ វាមានភាពស្មុគស្មាញបន្តិចដើម្បីយល់ ដូច្នេះហើយខ្ញុំសូមលើកយកពីសារ:សំខាន់នៃការអានព័ត៌មានមកនិយាយវិញ។ យើងទាំងអស់គ្នាប្រាកដជាធ្លាប់បានអានរួចមកហើយពីសារប្រយោជន៍នៃការអានសៀវភៅ។ វាប្រាកដណាស់ដែលការអានសៀវភៅផ្ដល់ចំណេះដឹងមហិមាឲ្យយើងម្នាក់ៗ នូវប្រធានបទដែលយើងចាប់អារម្មណ៍ និងចង់ដឹងពីវា។ អ្នកខ្លះចូលចិត្តអានប្រលោមលោក អ្នកខ្លះចូលចិត្តអានអំពីជំនួញ ឯអ្នកខ្លះទៀតក៏ចូលចិត្តអានអំពីកីឡា។ ចំណែកឯការអានព័ត៌មានវិញ ខ្ញុំយល់ថាពុំមានភាគរយច្រើននៃអ្នកអាននោះទេ បើប្រៀបធៀបនឹងការអានអំពីរឿងផ្សេងៗ។ ហេតុអ្វី?
សម្រាប់អ្នកខ្លះ ការអានព័ត៌មានពិតជាមានភាពស្មុគស្មាញ ហើយអត់សូវសប្បាយ ដោយសារវានិយាយតែពីបញ្ហានេះ បញ្ហានោះគួរឲ្យធុញ ឈឺក្បាល អត់ចង់គិតច្រើន ជាពិសេសនោះគឺនៅពេលដែលអត្តបទនិយាយអំពីបញ្ហានយោបាយ ឬបញ្ហាសុីជម្រៅ។ ក៏ប៉ុន្តែការអានព័ត៌មានគឺពិតមានសារ:សំខាន់មិនចាញ់ការអានរឿងប្រលោមលោក ឬក៏អត្ថបទផ្សេងៗប៉ុន្មានដែរ។ សារ:សំខាន់នោះគឺ៖
១. ការគិតសុីជម្រៅ (Critical Thinking) ៖ យើងមានពាក្យស្លោកខ្មែរយើងមួយបានពោលថា: "ទំពាំងស្នងឬស្សី កុលបុត្រប្រុសស្រីស្នងត្រកូល"។ បើសិនជាអ្នក ជាអ្នកសិក្សាមួយរូបដែលប្រទេសបានផ្ដល់ការទុកចិត្តនិងទំនួលខុសត្រូវក្នុងការដឹកនាំប្រទេសនាថ្ងៃអនាគត តែបើសិនជាយើងមិនដឹងថាតើកំពុងតែមានរឿងអ្វីកើតឡើងនៅក្នុងប្រទេសយើង វាពិតមានការពិបាកដើម្បីធ្វើការវិភាគទៅលើបញ្ហាទាំងអស់។ រាល់ប្រធានបទ ការអប់រំ ការអភិវឌ្ឍប្រទេស និងនយោបាយ សុទ្ធតែត្រូវការមនុស្សពូកែ និងមានឆន្ទ:ពិតប្រាកដមកធ្វើ តែមិនមែនពូកែតែខាងធ្វើការតែមួយមុខនោះទេ វាកាន់តែពិសេសបើសិនជាគាត់មានសមត្ថភាពក្រៅបន្ថែមក្នុងការគិតសុីជម្រៅថែមទៀត។ ការអានពីបញ្ហាស្មុគស្មាញ និងសុីជម្រៅរៀងរាល់ថ្ងៃ វាធ្វើឲ្យយើងមានទម្លាប់ក្នុងការគិតសុីជម្រៅនៅពេលដែលយើងអានពីរឿងផ្សេងៗផងដែរ។ កុំសន្និដ្ឋានថា វានឹងធ្វើឲ្យយើងមានទម្លាប់ក្នុងការគិតស្មុគស្មាញនោះ។
តើការវិភាគសុីជម្រៅហ្នឹងមានប្រយោជន៍អ្វីខ្លះ? វាប្រាកដណាស់ថាវាពិតជាមានប្រយោជន៍។ នៅពេលដែលយើងធ្វើការសម្រេចចិត្តពីអ្វីមួយ បើសិនជាយើងធ្វើទៅដោយមិនមានការគិតសុីជម្រៅ និយាយឲ្យងាយយល់គឺបើសិនជាយើងមិនដឹងរឿងអ្វីសោះ សួរថាតើការសម្រេចចិត្តពីការធ្វើជំនួញ ការធ្វើគម្រោងរបស់យុវជនជួយអភិវឌ្ឍប្រទេស និងការរើសជំនាញទៅបន្តការសិក្សានៅក្រៅប្រទេស តើវានឹងមានភាពជោគជ័យប៉ុន្មានភាគរយ? តើវានឹងឲ្យលទ្ធផលបែបណាដែរ បន្ទាប់ពីយើងធ្វើការសម្រេចចិត្ត? គូសបញ្ជាក់ផងដែរថា អ្នកជំនួញដែលជោគជ័យ មិនមែនដោយសារតែធ្វើៗទៅ ឬក៏ដេកយល់សប្តិនោះទេ គឺដោយសារតែពួកគាត់អានព័ត៌មានអំពីជំនួញ និងច្បាប់ផ្សេញៗទាក់ទងនឹងជំនួញនៅក្នុងប្រទេសដែលគាត់ចង់ធ្វើជំនួញជារៀងរាល់ថ្ងៃនោះឯង។
២. ជៀសវាងពីព័ត៌មានក្លែងក្លាយ ៖ រាល់ថ្ងៃនេះ យើងទាំងអស់គ្នាកំពុងតែរស់នៅជាមួយនឹងព័ត៌មានក្លែងក្លាយ ដែលជាភាសាអង់គ្លេសថា "Fake News"។ ព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានដែលមិនពិត ជាព័ត៌មានដែលធ្វើឲ្យពិភពលោកយើងច្របូកច្របល់ ជាពិសេសគឺធ្វើឲ្យអ្នកដែលមិនចាប់អារម្មណ៍នឹងការអានព័ត៌មានប្រចាំថ្ងៃ ធ្វើការសម្រេចចិត្តខុសទាំងស្រុង ហើយវាថែមទាំងប៉ះពាល់ដល់ការរស់នៅរបស់យើង។ ការអានព័ត៌មានគឺជាដំណោះស្រាយដ៏ល្អបំផុត ដើម្បីជៀសវាងពីការពង្វក់ដោយព័ត៌មានក្លែងក្លាយ ដែលយើងអាចនឹងអានប៉ះ។ បើសិនជាយើងអានព័ត៌មានពីប្រភពផ្សេងៗគ្នាអំពីប្រធានបទណាមួយ នោះយើងនឹងអាចវិភាគដឹងថា តើស្ថាប័នសារព័ត៌មានមួយណាដែលផលិតព័ត៌មានមិនពិត ឬព័ត៌មានដែលលម្អៀង។ ចុះបើសិនជាយើងអត់អានសោះ? តើយើងអាចនឹងមានលទ្ធភាពក្នុងការវិភាគដែរឬទេ ថាតើស្ថាប័នសារព័ត៌មានមួយណាដែលយើងអាចទុកចិត្ត? តើស្ថាប័នសារព័ត៌មានមួយណាដែលយើងមិនគួរយកជាឯកសារយោង? សាកទាយមើលថា នៅក្នុងប្រទេសកម្ពុជាយើង អាចនឹងមានស្ថាប័នព័ត៌មានដែលផលិតព័ត៌មានក្លែងក្លាយដែរឬទេ? ចុះបើមាន តើដឹងទេថា ស្ថាប័នព័ត៌មានមួយណាដែរ? យើងធំៗអស់ហើយ កុំឲ្យគេបោកយើងបាន។
៣. មុខមាត់ខ្លួនយើង និងប្រទេសជាតិ ៖ នៅពេលដែលខ្ញុំទៅចូលរួមក្នុងកម្មវិធីដែលរៀបចំដោយអង្គការសហប្រជាជាតិនៅទីក្រុងបាងកក ប្រទេសថៃ ក្នុងនាមជាអ្នករាយការណ៍វ័យក្មេងម្នាក់ក្នុងចំណោមអ្នករាយការណ៍វ័យក្មេងទាំង១០នាក់មកពីតំបន់អាសុីប៉ាសុីហ្វិក ខ្ញុំសង្កេតឃើញថាពួកគេទាំងអស់មានចំណេះដឹងច្រើនអំពីប្រទេសរបស់ពួកគេ។ យើងបានសួរគ្នាទៅវិញទៅមកអំពីវិស័យសារព័ត៌មាននៅក្នុងប្រទេសរបស់យើងម្នាក់ៗ និងអំពីរឿងដែលពិភពលោកកំពុងតែពិភាក្សាពីប្រទេសរបស់ពួកយើង។ យើងបានចែករំលែកជាមួយគ្នា នូវអ្វីដែលយើងគិតថាមានសារ:សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស និងតំប់អាសុីប៉ាសុីហ្វិកទាំងមូល។ មិនតែប៉ុណ្ណោះ យើងក៏មានការពិភាក្សាគ្នាអំពីប្រធានបទដែលក្ដៅគគុករបស់អង្គការសហប្រជាជាតិផងដែរ។ ត្រង់នេះហើយ ដែលខ្ញុំគិតថា ការអានព័ត៌មានអំពីប្រទេសយើងនិងពិភពលោក ធ្វើឲ្យយើងមានឱកាសពិភាក្សាពសុីជម្រៅជាមួយនឹងអ្នកដទៃ និងធ្វើពួកគេគិតថាយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយអភិវឌ្ឍប្រទេសរបស់យើងផងដែរ។ ចុះបើសិនជាយើងមិនដឹងរឿងអ្វីសោះ តើយើងគិតថាអ្នកដទៃនឹងគិតអ្វីមកលើយើង? សាកគិតមើលមួយភ្លែតមើល!
៤. អនាគតរបស់វិស័យសារព័ត៌មាន ៖ យើងប្រាកដជាដឹងហើយថា វិស័យសារព័ត៌មានមានសារ:សំខាន់ខ្លាំងយ៉ាងណាសម្រាប់ពិភពលោកទាំងមូល។ បើសិនជាយើងផ្ដល់តម្លៃទៅលើសារព័ត៌មាន និងអានព័ត៌មានជារៀងរាល់ថ្ងៃ យើងនឹងធ្វើឲ្យពិភពលោកយើងស្រស់ស្រាយ និងល្អជាងមុន ដែលធ្វើឲ្យជីវិតយើងផ្លាស់ប្ដូរពីការរស់នៅជាមួយនឹងព័ត៌មានក្លែងក្លាយ ទៅរស់នៅជាមួយនឹងព័ត៌មានពិតប្រាកដវិញ ដូចពាក្យស្លោកពេញនិយមមួយថា "Together for A Better Country!"។ តើគិតយ៉ាងណាដែរចំពោះមតិមួយនេះ?
គូសបញ្ជាក់ផងដែរថា៖ សារ:សំខាន់នៃការអានព័ត៌មាន និងការបកស្រាយខាងលើនេះ គឺជាគំនិតរបស់ខ្ញុំតែប៉ុណ្ណោះ។ បើសិនជាមានការខ្វះខាត និងអ្នកគិតថាមិនត្រឹមត្រូវត្រង់កន្លែងណាមួយ ខ្ញុំនឹងមានភាពសោមនស្សរីករាយក្នុងការទទួលមតិរិះគន់ដើម្បីស្ថាបនា។
ដោយ៖ ម៉េង

Thank you so much for your effort in this article. I really enjoyed reading it and I am proud of you.
ReplyDeleteI would like commenting on a few khmer spelling such as the word; អត្ថបទ (មិនមែនអត្តបទទេ) និង ពាក្យសារៈសំខាន់ (មិនមែនសារសំខាន់ទេ)។ I am looking forward for a new article.
Thank you so much for your comment and stimulation. I have just made edition. :)
Delete